By Dap news
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៥សែននាក់ មកកម្សាន្តខេត្តព្រះសីហនុ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១១ ប៉ុន្តែគ្រាន់តែព្រឹត្តការណ៍បុណ្យសមុទ្រ និងពិធីបុណ្យឆ្លងឆ្នាំ២០១២មួយថ្ងៃប៉ុណ្ណោះ អាចទាក់ទាញភ្ញៀវទេសចរច្រើនជាង ៦ម៉ឺននាក់ ចូលមកកម្សាន្តឆ្នេរសមុទ្រ ដែលជាប់លំដាប់ឆ្នេរល្អ ដាច់គេលើពិភពលោក ។
អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បានកើនឡើងដល់ ៥សែននាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១១។ លោក ថាពិធីបុណ្យសមុទ្រមានភ្ញៀវទេសចរ បានកើនឡើងហួសពីការរំពឹងទុក ដោយរំពឹងថា មានត្រឹមតែ៤ម៉ឺន ទៅ៥ម៉ឺននាក់ តែប៉ុណ្ណោះ ។
លោក ស្បោង សារ៉ាត់ បានបន្តទៀតថា បច្ចុប្បន្ននេះ នៅក្នុងខេត្តព្រះសីហនុ សណ្ឋាគារ មានចំនួន ៤៧ ផ្ទះសំណាក់ជាង ១១៧ ដែលសរុបចំនួន បន្ទប់ទាំងអស់ជាង ៥០០០បន្ទប់ ហើយភោជនីយដ្ឋាន មានជាង៧០ ប៉ុន្តែចំនួននេះ មិនអាចបំពេញតំរូវការបានគ្រប់គ្រាន់នោះទេ នៅពេលមានព្រឹត្តិការណ៍ធំៗ ដូចជាពិធីបុណ្យសមុទ្រនេះជាដើម ។
លោកអភិបាល ខេត្តព្រះសីហនុ បានលើកឡើងថា “ភ្ញៀវមកពីអង្គរវត្ត គេមកលេងខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរ ហើយឆ្នេរខ្សាច់ដ៏ស្រស់ល្អនេះ គឺជាប់លំដាប់ថ្នាក់ឆ្នេរល្អ នៅលើពិភពលោក” ។
ពិធីបុណ្យសមុទ្រ និងពិធីបុណ្យឆ្លងឆ្នាំ២០១២ ត្រូវបានរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា លោក ថោង ខុន ចាត់ទុកថា វាជាជោគជ័យដ៏គួរឱ្យមោទនភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទងភ្ញៀវទេសចរ ឱ្យមកកម្សាន្តកាន់ច្រើន ក្នុងខេត្តព្រះសីហនុ ។
លោក ថោង ខុន បានលើកឡើងថា “តាមរយៈការទទួល បានជោគជ័យដ៏ធំធេង នៃការរៀបចំពិធីបុណ្យសមុទ្រលើកទី១ នេះ យើងសង្ឃឹមថា ឆ្នាំក្រោយ យើងនឹងរៀបចំ ឲ្យបានល្អប្រសើរជាងពេលនេះ ជាក់ជាពុំខាន ហើយ ពិធីបុណ្យសមុទ្រនៅ ឆ្នាំក្រោយ អាចនឹងរៀបចំ ធ្វើនៅខេត្តកែប" ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តរាប់ម៉ឺននាក់ បានរៀបចំជាលើកដំបូង នៅក្នុងខេត្តព្រះសីហនុ ហើយនៅឆ្នាំក្រោយព្រឹត្តិការណ៍នេះ នឹងរៀបចំនៅក្នុងខេត្តកែបម្តងវិញ ។ នៅក្នុងពិធីបុណ្យសមុទ្រ ប្រភេទកីឡា ដែលចូលរួមមាន ៨វិញ្ញាសា រួមមានរត់ប្រណាំង ៥ គ.ម ដែលមានកីឡាករ-កីឡាការិនី ជាង៦៥០នាក់ កីឡាហែលទឹក ៥គ.ម មានកីឡាករ-កីឡាការិនី ២០នាក់ ម៉ូតូទឹក ១៦គ្រឿង បាល់ទះឆ្នេរខ្សាច់ ចំបាប់ឆ្នេរខ្សាច់ ល្បុក្កតោ ប្រដាល់សេរី និងការសំដែងជិះសេះ។ លើសពីនេះ ក៏មានការតាំងពិព័រណ៍ម្ហូបអាហារ អន្តរជាតិប្រមាណ ២១២ស្តង់ ព្រមទាំងប្រគុំតន្ត្រី នៅទល់មុខសមុទ្រឆ្នេរអូរឈើទាលផងដែរ ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រ និងបុណ្យឆ្លង ឆ្នាំ២០១២ បានបញ្ចប់ទៅពោរពេញ ទៅដោយភាពរីករាយសប្បាយ និងមោទភាពសម្រាប់ជាតិខ្មែរ ដោយសារតែវាបានចូលរួមលើកម្ពស់ វិស័យទេសចរណ៍ ក៏ដូចឆ្នេរសមុទ្រកម្ពុជា ដែលជាឆ្នេរ បានជាប់លំដាប់ឆ្នេរល្អ លើពិភពលោក ដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែរួមគ្នាអភិរក្ស និងថែរក្សាមរតកធម្មជាតិ ទាំងនេះឱ្យបានគង់រង្ស៕