Phnom Penh Directory - Cambodia Guide and Information
  • Home
  • Hotels
    • Hotels & Accommodations
    • Travel Agency
      • Cambodian Tourism
      • Taxi & Car Rental
        • Taxi & Car Rental in Cambodia
        • Clubs & Massage
          • Club & Massage in Cambodia
          • Banks
            • Cambodian Bank & finance
            • Real Estate
              • Cambodian Real Estate
              • Jewelry Stores
                • Cambodian Jewelry
                • Photo Studios
                  • Photo Studios in Cambodia
                  • Internet & Phones
                    • Cambodian Internet & Phone
                    • Restaurants
                      • Cambodian Restaurant & Food
                      • For Rent
                        • For Rent News
                        • Flower Shops
                          • Flower Shop News
                          • Shopping Malls
                            • Modern Shopping Malls
                            • TVs & Radios
                              • Medias in Cambodia
                              • Airports
                                • Airports in Cambodia
                                • Lawyer Offices
                                  • Cambodian Legals
                                  • Government & Embassy
                                    • Government, NGOs & Embassy
                                    • Business & Investment
                                      • Business & Investment news
                                      • Employment
                                        • Employment & Jobs
                                        • News update
                                        • Gifts
                                          • Gift shops in Cambodia
                                          • Other Services
                                          • Contact
                                          • Sitemaps
                                          Thousands of tourists came through Poi Pet international check points every days - By Dap news 01/02/2012
                                          0 Comments
                                           
                                          -ភ្ញៀវទេសចរជាច្រើន រិះគន់សេវាដឹក ជញ្ជូន របស់ក្រុមហ៊ុន OSP
                                          បន្ទាយមានជ័យ ៖ នៅច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចាប់ពីព្រឹក រហូតដល់រសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០១២ គេសង្កេតឃើញភ្ញៀវបរទេសបាន ពពូនពពាក់គ្នាយ៉ាងច្រើន បន្ទាប់ពីពួកគេ មកពីប្រទេសថៃ ហើយសម្រុកចូលមក ទស្សនានៅកម្ពុជា ដូចជាប្រាសាទអង្គរវត្ដ ក្នុងខេត្ដសៀមរាប និងរាជធានីភ្នំពេញ ជា ដើម ។

                                          ទន្ទឹមនឹងភ្ញៀវដែលមានការកើនឡើង រាប់រយនាក់ខាងលើនេះ ក្រុមហ៊ុនដឹកជញ្ជូន OSP ត្រូវបានក្រុមភ្ញៀវទាំងនោះរិះ គន់ផងដែរ ពីភាពយឺតយ៉ាវ និងពុំមានរថយន្ដ គ្រប់គ្រាន់ដើម្បីដឹកភ្ញៀវពីចំណុចរង្វង់មូល ព្រំដែន ឆ្ពោះទៅចំណតរថយន្ដផ្សារអាគៈ ហើយភ្ញៀវខ្លះ ដោយសារតែភាពធុញទ្រាន់ នឹងសេវាដឹកជញ្ជូនយឺតយ៉ាវនេះ ពួកគេបាន ដើរចេញទៅរកមធ្យោបាយផ្សេងទៀត ដើម្បីជិះ ។

                                          ជាមួយគ្នានេះ ក្រុមភ្ញៀវទេសចរ និង ប្រជាពលរដ្ឋមួយចំនួន បានរិះគន់ចំៗចំពោះ សមាគមភ្ញៀវទេសចរ ឧត្ដម រិទ្ធី ដែលមិន រវីរវល់ទាល់តែសោះ ចំពោះការបម្រើសេវា កម្មជូនក្រុមភ្ញៀវទាំងនេះ ពោលពួកគេ អង្គុយចាំតែទទួលបានផលប្រយោជន៍ ពី ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវប៉ុណ្ណោះ ។

                                          ជុំវិញកំណើនភ្ញៀវទេសចរឥតដាច់ សម្រុកចូលមកទស្សនា នៅតាមកន្លែង កំសាន្ដនានា ក្នុងប្រទេសកម្ពុជានោះ លោក  ព្រំ ចាន់ឌី ប្រធាននគរបាលផ្នែកទេសចរណ៍ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោក មិនទាន់បានកំណត់ចំនួនពិតប្រាកដ នៅ ឡើយទេ ចំពោះភ្ញៀវទេសចរបរទេសដែល បានសម្រុកចូល មកប្រទេសកម្ពុជាតាម ច្រកទ្វារអន្ដរជាតិប៉ោយប៉ែតខាងលើនេះ។ តែទោះជាយ៉ាងណា មន្ដ្រីរូបនេះបានបង្ហាញ ពីតួលេខកើនយ៉ាងខ្ពស់ សម្រាប់ភ្ញៀវ ទេសចរដែលចូលមកកម្ពុជា ហើយភាគ ច្រើនភ្ញៀវទាំងនោះ នឹងឆ្ពោះទៅកាន់ខេត្ដ សៀមរាប និងរាជធានីភ្នំពេញ ។

                                          ប្រធាននគរបាល ផ្នែកទេសចរខាងលើ នេះ ក៏បានសម្ដែងភាពមិនពេញចិត្ដចំពោះ ក្រុមហ៊ុនដឹកជញ្ជូន OSP ដែលបម្រើសេវា យឺត ធ្វើឱ្យភ្ញៀវមួយចំនួនធំមានការធុញ ទ្រាន់យ៉ាងខ្លាំង ។

                                          ជាមួយគ្នានេះ មជ្ឈដ្នានមួយចំនួនក៏បាន រិះគន់ដល់អាជ្ញាធរ មកពីអន្ដរក្រសួង ជា ពិសេសអាជ្ញាធរខេត្ដ មិនបានចាត់វិធានការ ភ្លាមៗ ចំពោះភាពណែនតាន់តាប់នៅច្រក ទ្វារអន្ដរជាតិប៉ោយប៉ែត ដោយសារកំណើន ភ្ញៀវទេសចរ បើទោះបីការិយាល័យអន្ដរ ក្រសួង នៅក្បែរទីនោះក៏ដោយ ។

                                          មជ្ឈដ្ឋានខាងលើ សូមអំពាវនាវឱ្យ អាជ្ញាធរខេត្ដ ដែលជាម៉ែឪ របស់ច្រកទ្វារ អន្ដរជាតិមួយនេះ គួរមានវិធានការដើម្បី សម្រួលដល់ក្រុមភ្ញៀវទេសចរបរទេសទាំង នោះ ជៀសវាងកុំឱ្យពួកគេធុញទ្រាន់ទៅ លើផ្នែកសេវាកម្ម ខណៈពួកគេមានការ ពេញចិត្ដ មកទស្សនា និងដើរកំសាន្ដនៅ ប្រទេសកម្ពុជាហើយនោះ ។

                                          យ៉ាងណាក៏ដោយ សម្រាប់សន្ដិសុខ ក្រុមភ្ញៀវអន្ដរជាតិមួយនេះ អាជ្ញាធរ ក៏ដូច ជាសមត្ថកិច្ចចម្រុះ រួមមាននគរបាល និង កម្លាំងកងរាជអាវុធហត្ថ បានរាយកម្លាំង ការពារជូនភ្ញៀវទាំងនោះ បានយ៉ាងល្អ ៕

                                           


                                          Comments




                                          Leave a Reply

                                            Travel Agent & Tourism info in Cambodia

                                            Share info about travel agent, and other tourism info in Cambodia.

                                            Archives

                                            January 2012

                                            Categories

                                            All
                                            Cambodian Tourism

                                            RSS Feed


                                          All Rights Reserved by Phnom Penh Directory - 2009